នាយឧត្តមសេនីយ៍ ស ថេត ណែនាំស្នងការថ្មី នៃខេត្តបន្ទាយមានជ័យ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបការងារ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបរនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រទេស ពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឲ្យបានល្អប្រសើរ។   ការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាតំណាងលោកអភិសន្ដិបណ្ឌិត…

សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែល កន្និដ្ឋា លើកឡើង មានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញសារទប់ស្កាត់ផលប៉ះពាល់ ដែលលើកឡើងដោយ អ្នកនាង កន្និដ្ឋា ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។   ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចបានបញ្ជាក់ថា អ្វីដែល កន្និដ្ឋា លើកឡើង មានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។   តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖   «ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា…

ប្រមុខការទូតកម្ពុជា-សិង្ហបុរី ផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

(សិង្ហបុរី)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី។   អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរក្សាទំនាក់ទំនងជាប្រចាំ តាមការផ្លាស់ប្តូរការសួរសុខទុក្ខ និងនឹករលឹកពីគ្នា។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។  …

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុបន្តជំរុញការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដោយត្រូវកំណត់ម៉ោងសម្រាប់សហការចាក់ផ្សាយ និងប្រសិនបើមានលទ្ធភាព

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ បានស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ។   តាមរយៈលិខិតរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា៖ «ដើម្បីចូលរួមចំណែកអនុវត្តផែនការខាងលើនេះ ខ្ញុំសូមស្នើឯកឧត្តម លោកជំទាវ លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់បន្តជំរុញការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដោយត្រូវកំណត់ម៉ោងសម្រាប់សហការចាក់ផ្សាយ និងប្រសិនបើមានលទ្ធភាព សូមចូលរួមផលិតមាតិកាតុមូល វីដេអូអប់រំខ្លី…

សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្មបន្ថែមទៀត

  (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើដល់រដ្ឋសភានៃប្រទេសហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ និងជួយពិនិត្យលើសក្តានុពលផ្សេងៗទៀត ក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាងដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យានិងទេសចរណ៍។   សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដូចនេះនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច បានអនុញ្ញាតជូនលោកបណ្ឌិត ជីយ៉ចជី ស៊ូច (György Such)…

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ប្រទេសនូវែលសេឡង់ ដើម្បីរឹតចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ

  (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និងលោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ប្រទេសនូវែលសេឡង់ ពីថ្ងៃទី១៣ ដល់ ១៤ ខែមីនា ឆ្នាំ២០២៦ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសអូស្ត្រាលី ពីថ្ងៃទី១៥ ដល់ ១៦…

បវរកញ្ញាភពផែនដីអន្ដរជាតិ មកពី ៣៥ប្រទេសជុំវិញពិភពលោក ចូលរួមដាំដើមត្នោត ៣០០ដើម នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍

(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) សហការជាមួយបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៥ លើកទី៥ (Miss Planet International) និងអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នា២០២៦នេះ បានរៀបចំពិធីដាំដើមត្នោតចំនួន ៣០០ដើម នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិរក្សបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។   ពិធីនេះដែរធ្វើឡើងក្រោមវត្តមានរបស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ (CATA)…

ម៉ូតូ ១គ្រឿង ជាអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារសពវីរយុទ្ធជនពលីក្នុងសមរភូមិ រស់នៅក្នុងស្រុកកំពង់លែង

  (កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក សាន់ យូ តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក ហូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្ត និង លោកអភិបាលស្រុកកំពង់លែង រួមទាំងក្រុមការងារ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បាននាំយកម៉ូតូ ១គ្រឿង ដែលជាអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារសពវីរយុទ្ធជនឈ្មោះលោក គង់ ចាន់វាសនា រស់នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង…

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។   កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ជាង ៤០០នាក់។   លោក សុខ លូ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី

(កំពង់ឆ្នាំង)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង និងបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ។   ក្នុងវេលានេះដែរលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។   ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត…