(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអត្ថបទវិភាគមួយ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ…
Category: ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា សៅ ង៉ែត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា សៅ ង៉ែតដែលត្រូវជាម្តាយបង្កើតរបស់លោក ដែលបានទទួលមរណភាព នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។ តាមរយៈសារលិខិតរំលែកមរណទុក្ខនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំនិងភរិយា មានសេចក្ដីក្ដុកក្ដួល…
ក្រោមការអំពាវនាវរបស់សម្តេចតេជោ, អ្នកឧកញ៉ា ម៉ម វណ្ឌី និងអ្នកឧកញ៉ា អ៉ឹង លីហេង ផ្តល់ផ្ទះ៩៤ខ្នង ជូនអតីតយុទ្ធជន
(ស្ទឹងត្រែង)៖ អ្នកឧកញ៉ា ម៉ម វណ្ឌី និងអ្នកឧកញ៉ា អ៉ឹង លីហេង ដែលជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ផ្ទះចំនួន៩៤ខ្នង ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តស្ទឹងត្រែង។ ការឧបត្ថម្ភនេះ ធ្វើឡើងតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងដំណើរចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅតាមបណ្តាខេត្ត ការយកចិត្តទុកដាក់ទៅលើការរស់នៅរបស់អតីតយុទ្ធជន គឺជាកិច្ចការមួយដែលសម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់…
សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលខេត្តស្ទឹងត្រែង និងក្រចេះ រករបរថ្មីជូនប្រជាពលរដ្ឋបាត់បង់របរនេសាទ ក្រោមវិធានការការពារផ្សោត
(ស្ទឹងត្រែង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំអភិបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យខិតខំរកមុខរបរថ្មីជូនប្រជាពលរដ្ឋដែលបាត់បង់របរនេសាទក្រោមវិធានការការពារផ្សោត។ សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភា មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ ត្វផ្សោតត្រូវបានចាត់ទុកជារតនសម្បត្តិសម្រាប់កម្ពុជា។ សត្វផ្សោតជាប្រភេទសត្វកម្រ និងប្រឈមការផុតពូជ។ បច្ចុប្បន្ននេះ របាយការណ៍បញ្ជាក់ថា សត្វផ្សោតមានតែនៅទន្លេមេគង្គ…
ប្រសិនបើនាយករដ្ឋមន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាចបញ្ចប់បានទេ?
(ស្ទឹងត្រែង)៖ ពីលើទឹកដីខេត្តស្ទឹងត្រែងភាគឦសានប្រទេសកម្ពុជានាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុងនៃជាតិកម្ពុជារយៈពេលប្រមាណ៣ទសវត្សរ៍។ សម្តេចតេជោ បានចោទសំណួរថា ប្រសិនបើនាយករដ្ឋមន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាចបញ្ចប់បានទេ? កម្ពុជា បានពើបប្រទះនឹងការបែកបាក់ផ្ទៃក្នុងជាតិឆាបឆេះជាភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេលប្រមាណជា៣ទសវត្សរ៍។ នៅចុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាគ្រប់ភាគី បានបើកការចរចាគ្នាដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ។ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងកិច្ចចរចាបញ្ចប់ជម្លោះរ៉ាំរ៉ៃនេះ។ …
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី
(រតនគិរី)៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី ដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់…
កម្ពុជានាំចេញអង្ករជាង ៦៣ម៉ឺនតោន ទទួលបានចំណូលជាង ៣៦៧លានដុល្លារ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ៣៦៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបណ្តាញព័ត៌មានយើងទទួលបាន។ ការនាំចេញ បានធ្វើឡើងតាម តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣២ បានបរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវ ចំនួន ១៧០…
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឲ្យពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការរដ្ឋានគរបាលជាតិ បានណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ជាពិសេសត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់វិន័យកងកម្លាំង ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច សំដៅរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ការណែនាំរបស់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននេះ ធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។…
ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹកជូនសាធារណជន ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សាជាទូទៅ ធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជាយើង កំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងកម្ពុជា។ ស្ថានភាពនេះ អាចធ្វើឱ្យមានការកើនឡើងចំនួនមូសខ្លា និងជំងឺ គ្រុនឈាម ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍។ តាមការសិក្សាស្រាវជ្រាវ សត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ ឡាន/កង់ម៉ូតូទុកចោលពាសវាលពាសកាល ត្រឡោកដូង…