(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឆ្លើយតបចំពោះបងប្អូនមួយចំនួនតូចដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។ តាមរយៈបណ្តាញសង្គម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមធ្វើការឆ្លើយតបចំពោះបងប្អូនយើងដែលមិនគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។ ខ្ញុំសូមធ្វើការបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងដូចតទៅ: «រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ»។ រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ។ ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
គ.ជ.ប នឹងទទួលជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ពីរដ្ឋាភិបាលជប៉ុន
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យបានជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គ.ជ.ប នឹងរៀបចំពិធីប្រគល់-ទទួលផ្លូវការនូវជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត។ ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។ ពិធីប្រគល់-ទទួលនេះនឹងប្រព្រឹត្តទៅនៅសាលសន្និសីទសារព័ត៌មាននៃទីស្តីការ គ.ជ.ប…
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ក្រុមហ៊ុនបំណង ក្លាយជាធុរកិច្ចថ្មីឌីជីថលតែមួយពីកម្ពុជា ដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេសសិង្ហបុរី
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអបអរសាទរ ក្រុមហ៊ុនបំណង (Bamnang Holding PTE.LTD) ដែលជាធុរកិច្ចថ្មីឌីជីថល (Startup) តែមួយគត់ពីកម្ពុជា ដែលត្រូវបានជ្រើសរើសចូលរួម Business Innovations Generator (BIG) ឆ្នាំ 2026 នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុនបំណងត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង 200 មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ 35 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup…
ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបើកការដ្ឋានសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ថ្មីក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង
(ព្រៃវែង)៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ បានអញ្ជើញក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែងអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង។ ប្រារព្ធក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារ វះកាត់…
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូនទៅតុលាការ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៣៖១០នាទីនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឆ្មក់បង្រ្កាបជាក់ស្ដែងនូវករណីគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ស្ថិតនៅចំណុចរោងចាំស្រែមួយកន្លែង ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង៤នាក់រួមមាន៖ *ទី១៖ ឈ្មោះ ភិន…
រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ដោយប្រកាសពីការបន្តផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅ ខេត្តសៀមរាប។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មានយើង ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ប្រកាសនេះមានវិសាលភាពអនុវត្ត ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅ ខេត្តសៀមរាប។ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចខាងក្រោម៖ ១-…
នគរបាលចរាចរណ៍រាជធានីភ្នំពេញ ត្រៀមដាក់តាមគោលដៅចាប់ផាកពិន័យឡើងវិញហើយ សូមបងប្អូនប្រជាពលរដ្ឋចូលរួម និងបង្កើនការប្រុងប្រយ័ត្នពេលបើកបរ
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារ នគរបាលចរាចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅការងារបន្តរបស់ផែនការងារនគរបាលចរាចរណ៍ និងផ្សព្វផ្សាយផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ឡើងវិញ ក្រោយពិនិត្យឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តកើត និងកើនឡើងគួរឱ្យបារម្ភ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕
ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន
(ភ្នំពេញ)៖ លោក លី ជេម៉ាម្យុង (Lee Jae-myung) ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន។ ការប្តេជ្ញារបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើឡើងតាមរយៈសំណេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរំលេចជាភាសាកូរ៉េខាងត្បូង និងភាសាខ្មែរផងដែរ។ សារដែលរំលេចនៅលើហ្វេសប៊ុកនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាងលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសករណីឆបោកតាមអនឡាញចំនួនជាង ១៣០នាក់…