(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ ២០២៦ ក្រោមប្រធានបទ «អាជីពក្នុងអន្តរកាល» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ រៀបចំឡើងដោយសមាគមអតីតនិស្សិតអាហារូបករណ៍ហ្វ៊ុយប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិត និងយុវជនបានស្វែងយល់ ពិគ្រោះ និងតម្រង់ទិសដៅសិក្សា ក៏ដូចជាអាជីពទៅថ្ងៃអនាគត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថាការតាំងពិព័រណ៍ក្នុងឆ្នាំនេះ បង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យាឌីជីថល…
Author: ronetv
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងលោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនារបស់គណបក្សខេត្តកំពង់ស្ពឺ និងអបអរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្ដសម្រាប់ខែកក្កដា របស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់…
សម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គុំគាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជតំណាក់រដ្ឋធានីប៉េកាំង
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រះរាជតំណាក់រដ្ឋធានីប៉េកាំង៕
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន អំឡុងពេលបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅទីក្រុងប៉េកាំង
(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន អំឡុងពេល នៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូនមន្ត្រីនគរបាលខេត្តរតនគិរី
(រតតនគិរី)៖ លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបុគ្គលិក និងធនធានមនុស្ស តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រតិភូ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ក្នុងនោះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី, លោក-លោកស្រីស្នងការរង, នាយការិយាល័យ-នាយរងការិយាល័យ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។ …
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ…
បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ចំនួន២ទីតាំង នៅក្រុងបាវិត ឃាត់ខ្លួន៨នាក់ និងវត្ថុតាងមួយចំនួន
(ស្វាយរៀង)៖ កម្លាំងគណគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀង បានចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងឈានដល់ការបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ២ទីតាំង គឺផ្ទះល្វែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ សមត្ថកិច្ចនគរបាលក្រុងបាវិត…
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ
(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញការរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅប្រទេសចិន ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់បំផុតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពស៊ីជម្រៅនៃទំនាក់ទំនង ដែកថែបរវាងកម្ពុជានិងចិន។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មកកាន់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ អ្នកស្រាវជ្រាវរូបនេះបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនយោបាយដ៏មុត ស្រួចនិងមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសហគមន៍ជោគវាសនារួមកម្ពុជា-ចិន…
តុលាការឃុំខ្លួនជនជាតិវៀតណាមដែលប្រព្រឹត្ត Scam Online នៅទឹកដីក្រុងសំពៅពូន ដាក់ពន្ធនាគារចំនួន ២១នាក់រួមទាំងម្ចាស់ទីតាំងផងដែរ
(កណ្ដាល)៖ ចៅក្រមស៊ើបសួរលោក យិន សារឿន បានសម្រេចឃុំខ្លួនជនជាតិវៀតណាមទាំង២១នាក់ រួមនឹងម្ចាស់ផ្ទះផងដែរ ដែលបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងទឹកដីក្រុងសំពៅពូន។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន ដឹកនាំលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានធ្វើការចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ១៦០លានរៀល ពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ១៦០លានរៀល ពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផា បន្តបេសកកម្មជួយសង្គ្រោះអាយុជីវិត រួមទាំងផ្តល់នូវក្តីសង្ឃឹមវិជ្ជមាន ស្នាមញញឹម និងអនាគតយ៉ាងត្រចះត្រចង់ដល់កុមារកម្ពុជា ព្រមទាំងមហាគ្រួសារខ្មែរទាំងអស់។ ថ្លែងប្រសាសន៍ក្នុងពិធីប្រគល់-ទទួលថវិកា លោកជំទាវបណ្ឌិត សូមអរព្រះគុណ «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមេគណ…