(រុស្ស៊ី)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣៥ អាស៊ាន-រុស្ស៊ី នៃកិច្ចសហប្រតិបត្តិការ។ កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួម ពីថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានទាំង១១ ជាមួយនឹងលោក ពូទី ប្រធានាធិបតីរុស្ស៊ី៕
Author: ronetv
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ
(រុស្ស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ទីដែលសម្តេចនាយករដ្ឋមន្ត្រីកំពុងចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបទំនាក់ទំនងរុស្ស៊ី-អាស៊ាន លើកទី៣៥៕
សម្តេចតេជោ ហ៊ុន សែន៖ សមាជិកអង្គការហ្វ្រង់កូហ្វូនី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យតួនាទីអង្គការនេះកាន់តែមានសក្តានុពល
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យសមាជិកអង្គការហ្វ្រង់កូហ្វូនី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីឱ្យអង្គការប្រទេសនិយាយភាសាបារាំងនេះកាន់តែមានសក្តានុពល។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ដាសៀន ជូលៀន (Dacian Julien Cioloş) ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខ។ សារលិខិតមានខ្លឹមសារទាំងស្រុងថា «ខ្ញុំម្ចាស់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស…
កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល បន្តចុះឆែកឆេរផ្ទះលក់ទំនិញសង្ស័យនាំពីថៃ ១កន្លែង នៅក្រុងតាខ្មៅ, ម្ចាស់ផ្ទះត្រូវបាននាំមកសួរនាំ
(កណ្ដាល)៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តចុះឆែកឆេរផ្ទះ ១កន្លែង ដែលសង្ស័យនាំទំនិញពីប្រទេសថៃ យកមកលក់ស្ថិតនៅផ្លូវ២០៣ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល តំណាងលោក គួច ចំរើន អភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត, អភិបាលក្រុងតាខ្មៅ, មន្ត្រី ក.ប.ប, មន្ត្រីគយ និងរដ្ឋាករ…
ក្រសួងអធិការកិច្ច រៀបចំវេទិកាសុខភាព ស្តីពី «ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម» ជូនមន្ដ្រីបុគ្គលិក
(ភ្នំពេញ)៖ ក្រសួងអធិការកិច្ច នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាសុខភាព ស្ដីពី «ជំងឺបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺឆ្អឹងខ្នង» ជូនដល់មន្ដ្រី-បុគ្គលិក ដែលមានការធ្វើបទបង្ហាញពីសាស្ដ្រាចារ្យ វេជ្ជបណ្ឌិតជំនាញ ចំនួន ៣រូប នៃមន្ទីរពេទ្យព្រះកេតុមាលា។ វេទិកាខាងលើនេះ បានធ្វើឡើងក្រោមវត្ដមានលោកស្រី វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងអធិការកិច្ច។ លោកស្រីរដ្ឋលេខាបានថ្លែងថា ថ្ងៃនេះក្រុមការងារបញ្ជ្រាបយេនឌ័រ សហការជាមួយមន្ទីរពេទ្យព្រះកេតុលាមា បានរៀបចំវេទិកាសុខភាព…
តំណាងអយ្យការលោក វ៉ិត មឃៈ និងគណៈកម្មការចម្រុះខណ្ឌច្បារអំពៅ សម្រេចបិទទីតាំងស្តុកទំនិញនាំចូលពីថៃមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ
(ភ្នំពេញ)៖ លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងគណៈកម្មការចម្រុះខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចបិទទីតាំងស្តុកទំនិញនាំចូលពីថៃមួយកន្លែង ដែលសង្ស័យថា ជាទំនិញនាំចូលខុសច្បាប់ ដោយរង់ចាំមន្រ្តីជំនាញធ្វើការពិនិត្យស្រាវជ្រាវពាក់ព័ន្ធ និងការនាំចូលទំនិញគេចពន្ធ និងខូចគុណភាព ខណៈដែលច្រកពំ្រដែនគោករវាងកម្ពុជា-ថៃ ត្រូវបានបិទទាំងស្រុង។ ទីតាំងស្តុកទំនិញថៃនេះ ស្ថិតនៅចំណុចផ្ទះលេខ៣៥២ ផ្លូវ៣៥១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញខូចគុណភាព និងនាំចូលពីថៃចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ខាងលើនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតនាំកូនស្រីទៅលេងតំបន់ផាប់ស្ទ្រីត (Pub Street) នៅខេត្តសៀមរាប នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
(សៀមរាប)៖ ក្នុងឱកាសមុនពេលអញ្ជើញចូលរួមបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានឆ្លៀតនាំកូនស្រី ទៅលេងកំសាន្តនៅតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប។ ស្ថិតនៅនៅក្នុងតំបន់ផាប់ស្ទ្រីត ដែលពោរពេញទៅដោយភ្លើងពណ៌ចម្រុះ និងសំឡេងតន្ត្រីយ៉ាងរស់រវើក ជាមួយនឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកំពុងដើរលេង ថតរូប ជាមួយនឹងបរិយាកាសសប្បាយរីករាយនោះ សម្តេចបវរធិបតី ហ៊ុន…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, បើគិតមកដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០,៤៤៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៩៩០នាក់។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២…