(វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅរដ្ឋធានីហាណូយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, លោក…
Category: ព័ត៌មានជាតិ
ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោក Christopher Landau បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា…
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេស ពីការប្តេជ្ញាចិត្តបោសសម្អាតក្រុមឧក្រិដ្ឋជន Online Scams ឱ្យអស់ពីកម្ពុជា
(វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបលោកស្រីអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេស និងបានសម្ដែងនូវការពេញចិត្តចំពោះភាពជាដៃគូដ៏ជិតស្និទ្ធរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ…
សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ទោះបីថ្ងៃមុខ ទាមទារដីពីថៃបានវិញក៏ដោយ ក៏ផ្ទះនៅមជ្ឈមណ្ឌលជនភៀសសឹក នឹងតែប្រគល់ជូនជាកម្មសិទ្ធិបងប្អូនភៀសសឹកមួយជីវិត
(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ផ្ទះសម្បែងនៅមជ្ឈមណ្ឌលជនភៀសសឹក បើទោះបីទៅថ្ងៃមុខ ដីខ្មែរត្រូវបានទាមទារពីថៃវិញក៏ដោយ ក៏ផ្ទះនិងដីនៅមជ្ឈមណ្ឌលជនភៀសសឹកនេះ នឹងក្លាយទៅជាកម្មសិទ្ធិរបស់បងប្អូនជនភៀសសឹកមួយជីវិត។ ការបង្ហើបបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។…
សម្ដេចតេជោ ហ៊ុន សែន មិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ និងផ្តាំទៅមនុស្សចំនួនបើមិនបានជួយជាតិ កុំធ្វើជាមនុស្សក្បត់ជាតិ
(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅមនុស្សចំនួន បើមិនបានធ្វើអ្វីជួយដល់ជាតិ សូមកុំធ្វើជាមនុស្សក្បត់ជាតិ ដោយរំខានការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយសត្រូវនោះឡើយ។ ការផ្តាំបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះដែរ សម្តេចតេជោ…
សម្តេចតេជោ ហ៊ុន សែន ចោទសួរពលរដ្ឋភៀសសឹកថា រឿងព្រំដែនកម្ពុជា-ថៃ ដោះស្រាយ ដោយសន្តិវិធី ឬប្រើកម្លាំង? ពលរដ្ឋឆ្លើយព្រមគ្នាថា ជ្រើសយកការដោះស្រាយដោយសន្តិវិធី មិនចង់ឃើញសង្គ្រាមទៀតឡើយ
(បន្ទាយមានជ័យ)៖ ថ្លែងនាឱកាសអញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកចំនួន ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺមានតែពីរប៉ុណ្ណោះ គឺការដោះស្រាយដោយសន្តិវិធី និងការប្រើកម្លាំងដើម្បីដណ្តើមមកវិញ។ ជាមួយនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា- ថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវជម្រើសមានតែពីរទេ ខ្ញុំសុំឱ្យបងប្អូននៅទីនេះក្តី នៅទូទាំងប្រទេសក្តី និងបងប្អូននៅក្រៅប្រទេសក្តី សិក្សាឱ្យបានច្បាស់ ហើយធ្វើសមាធិឱ្យបានច្បាស់ទៅលើការដោះស្រាយដំណោះស្រាយ…
សម្ដេចតេជោ ហ៊ុន សែន៖ សំណេរខ្ញុំលើកឡើងថា «មិនគួរឱ្យរបួសកូនដៃមួយ ទុកឱ្យរាងកាយទាំងមូលត្រូវពិការនោះទេ», ប្រយោគនេះមិនមែនជាការចាត់ទុកបញ្ហាដី ដែលថៃកាន់កាប់ដោយខុសច្បាប់ ជាបញ្ហាប៉ិនកូនដៃ ដូចក្រុមប្រឆាំងបកស្រាយឡើយ!
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងបកស្រាយចំពោះសំណររបស់សម្ដេច ដែលបានលើកឡើង កាលអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរថា «មិនគួរឱ្យរបួសកូនដៃមួយ ទុកឱ្យរាងកាយទាំងមូលត្រូវពិការនោះទេ» ដែលប្រយោគនេះ មិនមែនចាត់ទុកបញ្ហាដី ដែលថៃកាន់កាប់ដោយខុសច្បាប់ ជាបញ្ហាប៉ិនកូនដៃ ដូចក្រុមប្រឆាំងបកស្រាយនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងប្រយោគនេះអ្វីដែលចង់សម្តៅទៅ ដល់គឺមិនចង់ឱ្យបញ្ហានៅទល់ដែននេះ ក្លាយទៅជាបញ្ហាប៉ះពាល់ ដល់សង្គម និងសេដ្ឋកិច្ចទាំងមូលនោះទេ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹកចំនួន៣…
សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា សម្តេចមានកំហុស ដែលកាលធ្វើជានាយករដ្ឋមន្ដ្រី មិនបានពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេស
(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបង្ហាញការសោកស្ដាយចំពោះកំហុសរបស់សម្ដេចកាលពីនៅក្នុងតំណែងជានាយករដ្ឋមន្ដ្រី ដោយមិនបានផ្ដោតខ្លាំងក្នុងការពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេសដែលធ្លាប់រង់នូវការខ្ទេចខ្ទាំដោយសារសង្គ្រាមកាលពីអតីតកាល។ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការកាត់បន្ថយមិនពង្រឹងវិស័យការពារជាតិ មិនមែនជាកំហុសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននោះឡើយ។ …
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់ លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តចែករំលែកអត្ថបទវិភាគថ្មីមួយទៀតរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»…
លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់ គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី លោក លោកស្រី ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្តុក និងក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។ លោក អ៊ុំ ចាំ…