សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនដល់ប្រជាជនភៀសសឹកចំនួន ៧៥៣គ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ

(ឧត្ដរមានជ័យ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ/មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកចំនួន ៧៥៣គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តគោកមន ស្រុកបន្ទាយអំពិល, វត្តបាត់ថ្កៅ ស្រុកចុងកាល់ និងភូមិផ្ទះបៃតង ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។  …

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

(វៀតណាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។   សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូន លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី ដើម្បីអបអរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី។   តាមរយៈសារសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖   «ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃទិវាបុណ្យជាតិរុស្ស៉ី ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោកជំទាវ ក្រុមប្រឹក្សា…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។   អញ្ជើញអមដំណើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានវិសាខា។   កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន ស.ស.យ.ក. លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា

(កណ្តាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាធិបតីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។   ពិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដែលជាបិតា មាតាបង្កើតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត,…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្វាយរៀង ត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។ ក្នុងឱកាសនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្ត ទុកដាក់ទ្វេរដង ក្នុងការចូលរួមគ្រប់សកម្មភាពនៅតាមមូលដ្ឋាននីមួយៗ ធ្វើឱ្យខេត្តស្វាយរៀងយើងមានការរីកចម្រើនលើគ្រប់វិស័យ និងនៅតែជាខេត្តមួយរឹងមាំជានិច្ច។…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការចូលរួមរបស់សហគ្រាសចិន នៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានបន្តរីកចម្រើនយ៉ាងសំខាន់ ក្នុងបរិយាកាសនៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួម។ ការចូលរួមរបស់សហគ្រាសចិននៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។   ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនាព្រលប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងឱកាសលោកបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធក្រុមហ៊ុន Dingfeng International និងសមាគមពាណិជ្ជកម្មជិនហួរនៅកម្ពុជា និងគម្រោងពាណិជ្ជកម្មសំខាន់ៗ ដែលកំពុងបង្ហាញពីស្មារតីវិនិយោគ សហប្រតិបត្តិការ…

កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស 

(ភ្នំពេញ)៖ កម្ពុជា បានជ្រើសរើសរួចហើយនូវអ្នកច្បាប់អន្តរជាតិដ៏ឆ្នើម២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកច្បាប់របស់ខ្លួន សម្រាប់ការតតាំងគ្នានៅអង្គការសហប្រជាជាតិ។ នេះបើតាម ការបញ្ជាក់របស់ លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស ដល់បណ្តាញព័ត៌មានយើង។   ការបញ្ជាក់អំពីការជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិនានានៅរាជធានីភ្នំពេញសរុបចំនួន៤៧រូប កាលពីរសៀលថ្ងៃទី២ ខែមិថុនា…

Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» 

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមរបស់ Dr.Tong ដែលបានបង្ហោះនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា Dr.Tong បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ក្រោមវត្តមានលោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលក្នុងជំនួបនេះ Dr Tong បានសម្តែងនូវសេចក្តីរីករាយ ត្រេកអរដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ តំណាងក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ដែលលោកគ្រូៗ សាស្រ្តាចារ្យទាំងអស់ សុទ្ធតែជាសាស្រ្តាចារ្យដែលបានផ្តល់ការអប់រំ បង្ហាត់បង្រៀនច្រើនជំនាន់ថ្នាក់វេជ្ជបណ្ឌិតជាបន្តបន្ទាប់ រួមទាំងរូបលោកផ្ទាល់ផងដែរ។   លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី បានបន្តថា…