(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ឆ្នាំ២០២៦ ដែលមានថវិកាសរុបប្រមាណ ១,៩៨០,០០០ដុល្លារអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មានយើង ទទួលបាន នៅថ្ងៃដដែលនេះ បានបញ្ជាក់ថា គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង…
Category: ព័ត៌មានជាតិ
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ អនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»
(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក បានអនុម័តការផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាមេរិកសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ របស់ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវយ៉ាងហ្មត់ចត់អស់រយៈពេលជាងពីរឆ្នាំ រួមមានការវាយតម្លៃភាពនៃគម្រោងលើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ។ ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យានិងចូលជាស្ថាពរបាន ។ ការផ្តល់ហិរញ្ញប្បទាននេះ តំណាងឱ្យការគាំទ្រយ៉ាងសំខាន់ដល់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការទទួលស្គាល់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។…
សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ផ្ញើជូនលោក គង់ វិបុល ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ។ ជាមួយរូបភាពចំណារ និង សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ជាមួយសំណេរបានបញ្ជាក់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងពន្យល់ដើម្បីកុំឱ្យមានការយល់ច្រឡំថា រាជរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល យកទៅបង្កើននៅវិស័យការពារជាតិ បន្ទាប់ពីមានការចេញផ្សាយ នូវសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ធ្វើឱ្យសារព័ត៌មានមួយចំនួន ដកស្រង់ដោយយល់ច្រឡំ។ សម្តេចបញ្ជាក់ថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យចាំបាច់ បើទោះបីប្រទេសជាតិ ជួបបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងក៏ដោយ។ សម្តេចសង្កត់ធ្ងន់ថា សម្រាប់វិស័យការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា…
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក នៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក ឬវីធីផ្សេងណាមួយដើម្បីសម្រួលដល់ការប្រើប្រាស់ទឹកនៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរអាចប្រើប្រាស់ និងសម្រាកលម្ហែ ពេលឡើងទៅលេងតំបន់ទេសចរណ៍តំបន់នោះ។ នេះបើតាមការប្រសាសន៍របស់សម្ដេច នៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ទី១ រកវិធីដោះស្រាយទឹកនៅលើពិនិត្យមើលលទ្ធភាពធ្វើទំនប់បង្ហៀរ ឬធ្វើវិធីយ៉ាងណា? ទី២…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាម ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារមិនបញ្ឈប់នោះឡើយ បច្ចុប្បន្នសម្រេចបានលទ្ធផលជាបន្ដបន្ទាប់
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាមនៅព្រំដែន ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារ គឺមិនបញ្ឈប់នោះឡើយ នឹងនៅតែបន្តការអភិវឌ្ឍ ខណៈបច្ចុប្បន្ននេះសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ហើយ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ …
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ គឺដើម្បីតាមដានការអភិវឌ្ឍន៍ជាក់ស្ដែង មិនពឹងផ្អែកតែលើរបាយការណ៍
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីប៉ុន្មានថ្ងៃមុននេះ គឺដើម្បីពិនិត្យ និងតាមដានការងារអភិវឌ្ឍន៍ជាក់ស្ដែងនៅមូលដ្ឋាន ស្របតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយមិនពឹងផ្អែកតែលើរបាយការណ៍នោះទេ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន ព្រមទាំងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនគរុសិស្ស និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីទេសចរណ៍ និងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធដែលរួមគ្នាអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ដោយទទួលបានចំណាត់ថ្នាក់ A++ ខណៈរបាយការណ៍ ត្រូវជាមួយស្ថានភាពជាក់ស្ដែង
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរដល់ រដ្ឋមន្ដ្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អភិបាលខេត្តកំពង់ស្ពឺ សហគមន៍ រួមទាំងអ្នកពាក់ព័ន្ធដែលបានរួមគ្នា អភិវឌ្ឍន៍តំបន់ខ្នងផ្សារ និងផ្លូវថ្នល់ទៅតំបន់នោះ ដោយទទួលបានចំណាត់ថ្នាក់ A++ ដោយរបាយការណ៍ដែលបានរាយការណ៍ ត្រូវជាមួយស្ថានភាពជាក់ស្ដែង។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរបែបនេះ បន្ទាប់ពីសម្តេចបានទៅតំបន់ខ្នងផ្សារ កាលពីថ្ងៃទី៣១…
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកប្រកាសអំពីការចាប់ផ្តើមដំណើរការនៃយន្តការនេះ ដោយអះអាងថា ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយ សន្តិវិធី។ កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានសន្តិភាព…
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ
(ភ្នំពេញ)៖ «ងើបមួយ វៃមួយ» ជាសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ដាំទៅក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្ដមហិច្ឆតាចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ដែលកំពុងដឹកនាំប្រទេស នាពេលបច្ចុប្បន្ននេះ។ ការចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រដូចទៅនឹងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ឆន្ទៈរាស្ដ្រខ្មែរ។ ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីគ្មានសម្ដេចធិបតី…