សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ 

(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែជួយសម្រួលដល់ការដឹកជញ្ជូនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃដើម្បីផ្ទេរទំនិញទៀតឡើយ, ខណៈពេលនេះការដឹកជញ្ជូនធំៗពីសាកលលោកមក ចូលមកផែរបស់កម្ពុជា បានត្រឹម ១៥% ទៅ ១៦% នោះទេ ហើយយើងត្រូវចតកប៉ាល់នៅប្រទេសផ្សេងៗដើម្បីផ្ទេរ។   សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចនិងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន 

(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងថា ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកកាន់តែច្រើន រួមជាមួយការលើកទឹកចិត្តជាច្រើន។   ការថ្លែងបែបនេះរបស់សម្ដេចធិបតី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។   ក្រោយមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ សម្ដេចនាយករដ្ឋមន្ត្រី…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ 

(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទឹកដីនៃខេត្ដត្បូងឃ្មុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ។   ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។…

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

(ភ្នំពេញ)៖ លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិការងារ បានចាត់ទុកប្រទេសកម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសហុងគ្រី។   លោកឯកអគ្គរដ្ឋទូតហុងគ្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបជម្រាបលាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦។   ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងហុងគ្រី។ លោកបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះ បានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ…

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ

(ភ្នំពែញ)៖ លោក នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់មួយក្នុងការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដូច្នេះ សូមប្រើប្រាស់ដងស្លាបប៉ាកកា និង ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងដៃ ដើម្បីបញ្ជ្រាបការយល់ដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានពីវិធីសាស្ត្របង្ការ និងទប់ស្កាត់កុំឱ្យក្លាយខ្លួនជាជនរងគ្រោះ ។   ការអំពាវនាវបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោករួមជាមួយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញជាអធិបតីភាពបើក និងបិទសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួ ញ ដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន…

កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត

(ភ្នំពេញ)៖ តាមរយៈរបាយការណ៍ថ្មីមួយ បានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាន នៃការចូលរួមរបស់ស្ត្រីក្នុងវិស័យរដ្ឋបាល ដោយអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីទូទាំងប្រទេស បានកើនឡើងពី ៤១ភាគរយ នៅក្នុងឆ្នាំ២០២០ ដល់៤៣ភាគរយ នៅក្នុងឆ្នាំ២០២៥។ តួលេខនេះត្រូវបានរំលេចឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨ ដោយបញ្ជាក់ថា ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងពីចំនួន ៨៧,៩៥៨នាក់ ដល់៩៦,០៩៥នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ យោងតាមផែនការយុទ្ធសាស្ត្រដដែលនេះ កំណើននៃការចូលរួមរបស់ស្ត្រីមានភាពលេចធ្លោជាងគេនៅក្នុងវិស័យសង្គមកិច្ច ជាពិសេសក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានមន្ត្រីរាជការជាស្ត្រីចន្លោះពី៥២ ទៅ ៥៥ភាគរយ ដែលនេះបង្ហាញពីវត្តមានដ៏ធំធេងរបស់ស្ត្រីក្នុងវិស័យទាំងពីរ។ ទោះជាយ៉ាងណាក្តី…

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ 

(បន្ទាយមានជ័យ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក…

ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី 

(ភ្នំពេញ)៖ លោក Park Joo Bong ប្រធានក្រុមហ៊ុន និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទីក្រុងអ៊ុនឆន់ កូរ៉េខាងត្បូង បានលើកឡើងថា នៅពេលនេះ ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង កំពុងតែស្វែងរកឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកាត់សម្គាល់សំខាន់នោះ គឺស្វាយចន្ទី។   លោកលើកឡើងបែបនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន DAEJOO KC GROUP របស់កូរ៉េខាងត្បូង ដឹកនាំដោយលោកផ្ទាល់…

រដ្ឋមន្រ្ដីព័ត៌មាន ជំរុញការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការចម្រើនឌីជីថល និងការប្រឆាំងព័ត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងដំណាក់កាលនៃការរីកចម្រើនផ្នែកប្រព័ន្ធឌីជីថល កម្ពុជា គឺត្រូវការអ្នកសារព័ត៌មាន ដែលមានគុណភាព សមត្ថភាព ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេស និងគ្រប់គ្រងសាធារណមតិនៅលើឆាកអន្តរជាតិ។ ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព និងចំណេះ ដឹងផ្នែកសារព័ត៌មាន លើជំនាញសរសេរព័ត៌មាន ជំនាញសម្ភាសន៍ និងប្រមូលព័ត៌មាន ព្រមទាំងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រព័ន្ធផ្សព្វផ្សាយ…

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» 

(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិម្មរហ័ស ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធាណមតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានផលិត និងបញ្ចេញផ្សាយ វីដេអូ ផ្លូវការក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី»។   គួរកត់សម្គាល់ថាក្នុងបរិបទដែលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅពុំទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសហើយថានឹងប្តេជ្ញារក្សាសន្តិភាព តែក៏មិនធ្វើសម្បទានដែនអធិបតេយ្យភាពជាមួយប្រទេសជិតខាងឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវគោលជំហរយ៉ាងច្បាស់លាស់ថា កម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវមួយដែលមានទាំង «ភាពម៉ឺងម៉ាត់« ក្នុងការការពារអធិបតេយ្យភាពជាតិ និង…