សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រីរយៈពេលពេល៧០ឆ្នាំមកនេះ។ សម្តេចតេជោ បានរំលេចថា កម្ពុជា និងហុងគ្រី ទោះបីមានចម្ងាយឆ្ងាយពីគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការតភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ។ សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។ លោក ជា…

បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បងប្អូនកម្មករចំនួន ៥២នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលដែលកំពុងសម្រាកព្យាបាលមានសភាពល្អប្រសើរឡើងជារួម។ នេះតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។   លោក ស៊ុន មេសា បានលម្អិតថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង បងប្អូនកម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញចំនួន ៤៥នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ១៧នាក់ ដោយបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។…

ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) 

  (ភ្នំពេញ)៖ បន្ទាប់ពីប្រើរយៈប្រមាណមួយខែក្នុងការឆ្លងការពិនិត្យ និងសម្រេចរបស់គណៈរដ្ឋមន្ត្រី រហូតដល់ព្រឹទ្ធសភានោះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។   ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានចំនួន៨ជំពូក ស្មើនឹង ២០មាត្រា។ ច្បាប់ស្តីពីកាតព្វកិច្ចយោធា កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ជា សិរី សហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រៀបចំសហការបើកបៀវត្សរ៍របស់យោធិន តាមប្រព័ន្ធធនាគារ។   នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។   យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការ…

សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តលើកឡើងពីបញ្ហាផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមានសភាពយឺតយ៉ាវ រួមទាំងក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានរំលេថា ភាពយឺតយ៉ាវនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីនេះ បាននាំឱ្យប្រជាពលរដ្ឋមានភាពថ្នាំងថ្នាក់។ ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកពីបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋជួបប្រទះពាក់ព័ន្ធការធ្វើបណ្ណកម្មសិទ្ធិដីធ្លី។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ…

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដ ពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ, សូមរដ្ឋាភិបាលសួរចម្លើយ ឧក្រិដ្ឋជនដែរត្រូវ បានចាប់ខ្លួន ឱ្យបានច្បាស់លាស់ថាពួកគេមកតាមប្រទេសណា? ព្រោះមិនមែនមកតាមការហោះហើរទេ 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានអះអាងថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះយ៉ាងពិតប្រាកដ ពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ជាមួយគ្នានេះ សម្ដេចបានស្នើឲ្យរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ធ្វើការសួរចម្លើយចំពោះឧក្រិដ្ឋជនដែលបានចាប់ខ្លួន ឱ្យបានច្បាស់លាស់ ថាពួកគេចូលមកកម្ពុជាតាមប្រទេសណា ដោយសារតែពួកគេពុំមានលិខិតស្នាមនោះឡើឡើយ។   សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងឱកាសនៃការជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ…

សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ។ ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មី ចំពោះការបន្តលួចនាំទំនិញចូលពីប្រទេសថៃ។ សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជា តាមច្រកក្នុងខេត្តបាត់ដំបង។ លោក…

សម្តេចតេជោ ផ្តាំទៅអភិបាលខេត្តរតនគិរី មណ្ឌលគិរី ចាត់វិធានការបោសសំអាតជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ភ្នំពេញ)៖ ក្រៅពីមានប្រសាសន៍ដាក់ចេញចំណាត់ការលើមន្ត្រីពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ សម្តេចតេជោ បានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេនគរបាល និងមេកងរាជអាវុធហត្ថ ដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក និងចែកអំណោយជូនអតីតយុទ្ធជន និងនិវត្ដជនចំនួន ១,១៦៩គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង

(ពោធិ៍សាត់)៖ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន និងនិវត្ដជនចំនួន ១,១៦៩គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់។   មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឬភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងខាងលើនេះ ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា…

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចូលរួមប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ធានាអនាគតរបស់យើងរួមគ្នា»។ ក្នុងសុន្ទរកថាបើក នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធាននៃកិច្ចប្រជុំ បានលើកឡើងពីប្រធានបទ “ធានាអនាគតរបស់យើងរួមគ្នា” ឆ្លុះបញ្ចាំងពីការពិតត្រូវទទួលស្គាល់ទាំងអស់គ្នា លើបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និងការឆ្លើយតប។ នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ…