នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ វត្តមានរបស់លោកនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ម៉ាឡេស៊ី ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសបញ្ហាព្រំដែនរវាងប្រទេសជាសមាជិកអាស៊ាន។ ការចុះពិនិត្យផ្ទាល់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធា និងការទូត ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមចំណែករកដំណោះស្រាយដោយសន្តិវិធី។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលការធ្វើបទបង្ហាញជូនអង្គទូតនានា អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។…
Category: ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត នាបន្ទប់អភិបាលកិច្ច ជាន់ផ្ទាល់ដីនៃសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងឱកាសនេះលោក យក់ ប៊ុនណា បានជម្រាបជូនដោយសង្ខេបអំពីការងារសំខាន់ៗពាក់ព័ន្ធនានា និងអំពីវឌ្ឍនភាពការងាររបស់សាលាភូមិន្ទរដ្ឋបាល និងបានបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាលាភូមិន្ទរដ្ឋបាល (២) សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល…
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ជាកត្តាសំខាន់ក្នុងការថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរ
(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសច្បាប់ស្តីពីការដឹកជញ្ជូនលើសទម្ងន់ ដើម្បីរួមគ្នាថែរក្សាផ្លូវថ្នល់ឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។ ការអំពាវនាវបែបនេះរបស់ សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការថែទាំសម្រាប់ផ្លូវ ការជុសជុលថែទាំ គឺត្រូវធ្វើឲ្យជាប់ ហើយបញ្ហានេះមានច្រើន ហើយបានអនុវត្ដកន្លងទៅហើយ ប៉ុន្ដែចីរភាពយើងឡើងចុះ…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលផ្លូវជាតិលេខ៧ ផ្ដើមចេញពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន
(កំពង់ចាម)៖ ថ្លែងចេញពីទឹកដីនៃខេត្ដកំពង់ចាម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ៧ គឺផ្ដើមចេញពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧នេះ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន នឹងបន្តរីកចម្រើនឥតឈប់ឈរ មិនមែនត្រឹមផ្លូវជាតិលេខ៧ ឡើយ
(កំពង់ចាម)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា សមិទ្ធផលនៃចំណងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧ ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនោះឡើយ ប៉ុន្តែនឹងបន្តរីកចម្រើនទៅមុខឥតឈប់ឈរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។ ការបញ្ជាក់បែបនេះរបស់សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូល ស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) មានតម្លៃប្រមាណ ១១៧លានដុល្លារ ដោយស្ថាបនាឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចបវរធិបតី…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ នៅតែបន្ដដំណើរការសាងសង់ ដើម្បីតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនកម្ពុជា
Oplus_16908288(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២៦ បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់ ដើម្បីតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ ការបញ្ជាប់បែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) តម្លៃ១១៧លានដុល្លារ ជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា…
សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរខេត្តជាប់ព្រៃឡង់ រួមគ្នាការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ
(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តជាប់តំបន់ព្រៃឡង់រួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរឱ្យចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ។ សម្តេចតេជោ ហ៊ុន…
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ការពារ និងអភិរក្សសត្វផ្សោត កុំឱ្យផុតពូជ
(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ឱ្យយកចិត្តទុកដាក់ការពារ និងអភិរក្សសត្វផ្សោតកុំឱ្យផុតពូជ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅជុំវិញខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។ សត្វផ្សោតត្រូវបានចាត់ទុកជារតនសម្បត្តិសម្រាប់កម្ពុជា។ សត្វផ្សោតជាប្រភេទសត្វកម្រ និងប្រឈមការផុតពូជ។ បច្ចុប្បន្ននេះ…
សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ
(ក្រចេះ)៖ ពីលើទឹកដីខេត្តក្រចេះនាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះការវិនិយោគដាំដើមប្រេងខ្យល់ និងដំណាំផ្សេងៗទៀត ដែលបានប្រែក្លាយដីព្រៃរិចរិលទៅជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងការងារសម្រាប់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីការដាក់ចេញនូវកម្មវិធីមួយកំណែទម្រង់មួយចំនួននៅលើទឹកដីខេត្តក្រចេះ ពាក់ព័ន្ធការបែងចែកកម្មសិទ្ធិដីធ្លីសម្រាប់ពលរដ្ឋបង្កបង្កើនផល និងកំណែទម្រង់សេដ្ឋកិច្ចជាដើម។ សម្តេចតេជោ បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពលើវិស័យកសិកម្ម កសិ-ឧស្សាហកម្មក្នុងខេត្តភាគឦសានមួយនេះ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីភាពត្រឹមត្រូវក្នុងការដាក់ចេញគោលនយោបាយ…
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ
(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន បានគូសបញ្ជាក់ថា សម្តេចទើបនឹងរៀបចំគ្រូបង្រៀន និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ។ ការសម្រេចបែបនេះ ដោយសារតែកន្លងទៅមានសមាគមគ្រូបង្រៀន ជាអ្នកធ្វើការងារលើគ្រូបង្រៀន និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍រួចហើយ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសពីព័ត៌មាននៃការកែសម្រួលបែបនេះ ក្នុងកិច្ចសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ…