(ភ្នំពេញ)៖ លោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងតួកគីយ៉េ និងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ។ ការប្តេជ្ញាបានធ្វើឡើង ក្នុងឱកាសលោកឯកអគ្គរដ្ឋទូត អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតតួកគីយ៉េបានបង្ហាញមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា…
Category: ព័ត៌មានជាតិ
ជនទុច្ចរិតដែលយករូបថត និងឈ្មោះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅសម្លុត និងគំរាមប្រជាពលរដ្ឋចំនួន៥០លើក ជាមួយទឹកប្រាក់បោកបានជាង១១ម៉ឺនដុល្លារ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ កម្លាំងជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។ ជនទុច្ចរិតម្នាក់នេះ បានយករូបថត និងឈ្មោះរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅគំរាមទារប្រាក់ពីប្រជាពលរដ្ឋចំនួន៥០លើក ជាមួយទឹកប្រាក់ដែលបោកបានរហូតជាង១១ម៉ឺនដុល្លារ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ…
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ
(សៀមរាប)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចុះជួបបងប្អូនសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចបានសម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ ដែលការសម្រេចនេះ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជាមួយគ្នានេះសម្តេចសំណូមពរដល់សហគមន៍ ត្រូវបន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នាព្រឹកថ្ងៃទី២១ ខែមិថុនានេហ សម្តេចបានសរសេរសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ …
សម្តេចពិជ័យសេនា ទៀ បាញ់៖ ការរិះគន់ដំណើរទៅវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ថាជាការឈ្លានពានវៀតណាមលើកម្ពុជានោះ គឺជារឿងញុះញង់
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកថា ការរិះគន់ចំពោះ ដំណើរទៅវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ថាជាការឈ្លានពានរបស់វៀតណាមលើកម្ពុជានោះ គឺជារឿងញុះញង់។ បើតាមសម្តេចពិជ័យសេនា ទៀត បាញ់ អ្នកនិយាយខុសមួយទៅហើយ តែមានអ្នកមួយចំនួនទៅចែករំលែកបន្តទៀត។ សច្ចភាពប្រវត្តិសាស្ត្រ នៅតែជាសច្ចភាព ទោះបីជាមានការមួលបង្កាច់យ៉ាងណាក៏ដោយ ក៏មិនអាចទៅរួចនោះឡើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត…
សម្តេចពិជ័យសេនា ទៀ បាញ់៖ ការបំបែកបំបាក់មិត្តភាព កម្ពុជា-វៀតណាម គឺតែងតែបរាជ័យ
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានលើកឡើងថា ការបំបែកបំបាក់មិត្តភាព កម្ពុជា-វៀតណាម គឺតែងតែបរាជ័យ ហើយអ្នកដែលតែងតែបំបែកបំបាក់មិត្តភាពកម្ពុជា-វៀតណាមនោះ មិនបានរស់នៅក្នុងប្រទេសកម្ពុជាឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងខួបអនុស្សាវរីយ៍លើកទី ៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា…
សម្តេចពិជ័យសេនា ទៀ បាញ់ បកស្រាយន័យ «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ»
(ត្បូងឃ្មុំ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយក៏ជាប្រតិបត្តិករមួយរូបនៃនយោបាយឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបកស្រាយន័យនៃពាក្យស្លោក «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ» ដោយអំពាវនាវឲ្យអានពាក្យស្លោកនេះឲ្យបានពេញលេញ ដើម្បីយល់ពីអត្ថន័យ និងគោលបំណងដែលចង់សំដៅ។ ការបកស្រាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត…
លោក ហ៊ុន ម៉ានី រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព និងឥស្សរជនអ្នកស្នេហាជាតិ ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ
(ត្បូងឃ្មុំ)៖ បន្តពីសកម្មភាពដើរថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយអនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព និងឥស្សរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅមហាចេតិយ ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព ព្រមទាំងការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ឥស្សរជនអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីបុព្វហេតុជាតិ…
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចេញសារអបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០។ គួរជម្រាបថា ស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ នាទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយមានការចូលរួមពីរដ្ឋភាគីចំនួន ១៨៥ប្រទេស កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ ជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិឆ្នាំ២០២៦-២០៣០។ គណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងសម័យប្រជុំនេះដឹកនាំដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា…
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជសវនាការ ជូនលោក Wang Yi ក្នុងនាមលោកប្រធានាធិបតី Xi Jinping
(ប៉េកាំង-ចិន)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសវនាការ ជូនលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេស នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ក្នុងនាមលោកប្រធានាធិបតី Xi Jinping។…
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំសហការី ប្រារព្ធពិធីសូត្រមន្តនិងរាប់បាត្រព្រះសង្ឃ៩១អង្គ ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម គម្រប់៩០ចូល៩១ព្រះវស្សា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ដ្រី -បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងភរិយាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន រួមទាំងសប្បុរសជន ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៩១អង្គ ដើម្បីថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មគម្រប់ ៩០យាងចូល ៩១ព្រះវស្សា។ ពិធីនេះបានប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម…