(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន…
សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកទៀត ដែលថតក្នុងឆ្នាំ១៩៩០
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញរូបថតមួយសន្លឹកទៀត ដែលថតក្នុងឆ្នាំ១៩៩០ ដោយអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថត ថតនៅពេលសម្តេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង តែសម្តេចគិតថា ជារូបថត ថតនៅពេលពិនិត្យការសាងសង់វារីអគ្គិសនី នៅខេត្តរតនគិរី។ នេះបើយោងតាម Channel CoolApp ផ្លូវការរបស់សម្តេចទើបបង្ហោះចេញផ្សាយនៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។ សម្តេចបានសរសេរដូច្នេះថា «ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀត ដែលអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថតនៅថ្ងៃ១៥ មីនា ១៩៩០…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ទោះបច្ចេកវិទ្យារីកចម្រើន តម្លៃស្នូលរបស់គ្រូពេទ្យ និងទន្តបណ្ឌិត ស្ថិតនៅលើការកសាងទំនុកចិត្ត និងសុវត្ថិភាពអ្នកជំងឺ ព្រោះអ្នកជំងឺមករកគ្រូពេទ្យ មិនមែនមករកម៉ាស៊ីននោះទេ
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានថ្លែងថា បើទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយ តម្លៃស្នូលរបស់គ្រូពេទ្យ និងទន្តបណ្ឌិត គឺស្ថិតនៅលើការកសាងទំនុកចិត្ត ការស្ដាប់ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកជំងឺ ព្រោះអ្នកជំងឺមករកគ្រូពេទ្យ មិនមែនមករកម៉ាស៊ីននោះឡើយ។ ការថ្លែងរបស់លោកជំទាវបណ្ឌិត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ» នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។…
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក អឹអិណុ អាត់ត្សឹស៊ី និងសហការីនៅក្នុងឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារបេសកកម្មការទូតរបស់លោក ក្នុងរយៈពេលបីឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនង…
ស្នងការនគរបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់គាំទ្រកម្លាំងនគរបាលជួរមុខនៅភូមិភាគទី៥ តាមរយៈការប្រគល់សម្ភារ និងម៉ូតូចំនួន១០គ្រឿង
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រគល់ម៉ូតូចំនួន១០គ្រឿង ជូនដល់កងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៥ ដែលរួមមានខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ កិច្ចការងារដ៏សំខាន់នេះ ត្រូវបានអនុវត្តឡើងក្រោមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីបន្តយកចិត្តទុកដាក់គាំទ្រកម្លាំងនគរបាលជាតិឈរជើងនៅជួរមុខ។ ពិធីប្រគល់អំណោយនេះ ត្រូវបានចាត់ចែងដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចាត់តំណាងលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ឱ្យដឹកនាំការងារនេះដោយផ្ទាល់។ ការគាំទ្រនេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនគរបាលជាតិ ចំពោះសុខុមាលភាព…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសខួបកំណើត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូនពរលោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីខួបកំណើតរបស់លោក។ តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីខួបកំណើតរបស់ឯកឧត្តម។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងការលះបង់ដ៏ធំធេងរបស់ឯកឧត្តម ចំពោះវឌ្ឍនភាព វិបុលភាព និងសុខដុមរមនារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជាជនវៀតណាម។ ការរួមចំណែករបស់ឯកឧត្តម មិនត្រឹមតែបានលើកកម្ពស់កិត្យានុភាពរបស់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ…
សម្តេចតេជោ ហ៊ុន សែន៖ វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រ ឬប្រទេសមានប្រជាជនច្រើនឬតិចនោះទេ ដែលនេះវាជាភូមិសាស្ត្របាល់ទាត់ ខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា តាមបណ្តាញសង្គម បានលើកឡើងថា វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិច ដែលលេចឡើងនៅក្នុង World Cup ឆ្នាំ២០២៦ ពេលនេះ បានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រ ឬប្រទេសមានប្រជាជនច្រើនឬតិចនោះទេ ដែលនេះវាជាភូមិសាស្ត្របាល់ទាត់ ខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ។ ខាងក្រោមនេះជាការលើកឡើងទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ «ថ្ងៃមុនខ្ញុំបាននិយាយពី (បាល់មូល) ក្រោយការប្រកួតកន្លងមក និងយប់កន្លងទៅនេះ យើងគួរតែចាប់ផ្តើមនិយាយពី (ភូមិសាស្ត្របាល់ទាត់)…
សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនឯកអគ្គរដ្ឋទូតរុស្សី ដែលបានអបអរក្នុងឱកាសគម្រប់ខួប ៧៥ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានផ្ញើលិខិតថ្លែងអំណរគុណជូនលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសគម្រប់ខួប ៧៥ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា។ លិខិតនោះ មានខ្លឹមសារដូចតទៅ៖ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះសរចំពោះសារលិខិតអបអរសាទរ និងសព្ទសាធុការពររបស់ ឯកឧត្តម ជូនរូប ក្រុមគ្រួសារ និងគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសគម្រប់ខួប៧៥ឆ្នាំ នៃថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមផ្តល់តម្លៃខ្ពស់ចំពោះការវាយតម្លៃខ្ពស់របស់ឯកឧត្តម ចំពោះតួនាទីដឹកនាំរបស់គណបក្ស…
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម
(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) ដែលមានការអញ្ជើញពីលោក យឺគ ម៉ុងតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ, លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំកម្ពុជា ។ជំនួបនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកម្ពុជា នៅបន្ដគាំទ្រ PSE និងកោតសរសើរ PSE មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អង្គការ PSE បានផ្ដល់ផលប្រយោជន៍ខ្លាំងណាស់ដល់សង្គមកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា នៅបន្ដគាំទ្រ PSE ព្រមទាំងបានកោតសរសើរ អង្គការ PSE មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាននឹងកំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំអង្គការនេះឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។ ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ដេច និងលោកជំទាវបណ្ឌិត…