មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវកងទ័ពទប់ស្កាត់ព័ត៌មានមិនពិតបំបាក់ទឹកចិត្តកងទ័ព និងព័ត៌មានចល័តកម្លាំងទ័ពតាមបណ្តាញសង្គម

  (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានណែនាំដល់កងទ័ពត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានដែលបង្កើតឡើងដោយ AI ព័ត៌មានបំបាក់ទឹកចិត្តកងទ័ព និងព័ត៌មានចល័តកម្លាំងទ័ព តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមរួមមាន៖ Youtube,Facebook Tik Tok, Telegram ជាដើម ពីព្រោះក្រុមប្រឆាំងប្រើប្រាស់ដើម្បីបំផ្លាញសន្តិសុខកម្ពុជា ខណៈភាគីថៃ តែងតែតាមដានរាល់សកម្មភាពរបស់កងទ័ពយើងជានិច្ច និងយកព័ត៌មានទាំងនោះមកវាយប្រហារយើងវិញ។   ការណែនាំបែបនេះរបស់នាយឧត្តមសេនីយ៍ ជៀង អំ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយផែនការណែនាំ ស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ…

អភិបាលខេត្តកណ្តាល ជំរុញកម្លាំងសមត្ថកិច្ច ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams, បើមានត្រូវបោសសំអាតឲ្យអស់ពីមូលដ្ឋាន

(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានជំរុញកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams ហើយបើរកឃើញត្រូវបោសសំអាតឲ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។ ចំពោះវត្ថុតាងនានាដែលបានរកឃើញ ត្រូវរក្សាទុកឲ្យបានល្អ ដើម្បីបញ្ជូនទៅតុលាការធ្វើការចាត់ចែងទៅតាមនីតិវិធីច្បាប់។   នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក គួច ចំរើន ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានបទល្មើស Online Scams ក្នុងមូលដ្ឋានខេត្តកណ្តាល។   អភិបាលខេត្តកណ្តាល…

ឯកអគ្គរដ្ឋទូតអូទ្រីស ជម្រាបសម្តេចតេជោ ហ៊ុន សែនថា ធុរជនអូទ្រីស ១០ក្រុមហ៊ុន នឹងមកកម្ពុជា ដើម្បីស្វែងរកឱកាសនិយោគ

(ភ្នំពេញ)៖ លោកស្រី Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។   លោកស្រីបានឲ្យដឹងបែបនេះ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួប និងប្រគល់សារតាំង។   នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងឱកាសនោះ លោកស្រីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែម ទាំងនៅក្នុងក្របខណ្ឌនយោបាយ ជាពិសេស…

សមាជិកក្រុមប្រឹក្សាភិបាលគណបក្ស AFD របស់អាល្លឺម៉ង់ ស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតរបស់កម្ពុជា

(ភ្នំពេញ)៖ លោក ភីតធឺ អាល់មែន សមាជិកក្រុមប្រឹក្សាភិបាលគណបក្សជម្រើសថ្មី (AFD) របស់អាល្លឺម៉ង់ បានបង្ហាញការស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតរបស់កម្ពុជា នៅពេលលោកបានអញ្ជើញមកដល់ប្រទេសកម្ពុជា និងបានឃើញទិដ្ឋភាពទាំងឡាយផ្ទាល់ភ្នែក។   លោក ភីតធឺ បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីនៃព្រឹទ្ធសភាកម្ពុជា។   លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមក្នុងជំនួបនោះ…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បន្ដដំណើរការលើគន្លងរីកចម្រើនទៅមុខជាលំដាប់ និងលើសពីសេណារីយ៉ូធម្មតា ដើម្បីប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ លើពិភពលោកឆ្នាំ២០៤៥

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះអាស៊ាននៅតែបន្ដដំណើរការលើគន្លងរីកចម្រើនទៅមុខជាលំដាប់ និងលើសពីសេណារីយ៉ូតាមទម្លាប់ធម្មតា (Business as Usual) ដើម្បីសម្រេចគោលដៅប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅលើពិភពលោកត្រឹមឆ្នាំ២០៤៥ បើទោះបីកំពុងជួបប្រទះសម្ពាធផ្នែកប្រជាសាស្ដ្រ និងការថមថយនៃផលិតភាពយ៉ាងណាក្ដី។   ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាស៊ានបានប្រែក្លាយជាក្បាលម៉ាស៊ីននៃតម្រូវការសកល ដោយតំបន់អាស៊ានបូកបី ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើន៤% ដែលលើសពីអត្រាកំណើនសកលក្នុងរង្វង់៣.៣% ក្នុងឆ្នាំ២០២៦នេះ។…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងផ្លាស់ប្តូរពីផលិតកម្មថ្លៃដើមទាប ទៅជាមជ្ឈមណ្ឌលផលិតកម្មបៃតងរបស់អាស៊ាន

  (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ថា កម្ពុជា បាននិងកំពុងអភិវឌ្ឍ លើសពីផលិតកម្មដែលមានថ្លៃដើមទាប ឆ្ពោះទៅរកការប្រែក្លាយជា មជ្ឈមណ្ឌលផលិតកម្មបៃតងរបស់អាស៊ាន។   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេលពីរថ្ងៃក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។   សម្តេចមហាបវរធិបតី ហ៊ុន…

នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា។   ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។   នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថារំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨.៥%ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក ដែលជាលទ្ធផលផ្ទាល់កើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត…

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតថ្មីអូទ្រីសប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង

  (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោកស្រី Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕

ក្រសួងការងារ និងក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ (OSH) នៅកន្លែងធ្វើការ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Xie Peilin (ស្ស៉ី ផីលីន) អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ឯ.ក. (Khmer Family Business Management Co., Ltd.) និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ…