(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញប្រជុំសម្របសម្រួល តាមការស្នើសុំរបស់ម្ចាស់សំណើដែលជាតំណាងអ្នកបើកបរម៉ូតូកង់បី និងតាក់ស៊ីតាមប្រព័ន្ធបច្ចេកវិទ្យា (App) ដើម្បីទាមទារឱ្យ ក្រុមហ៊ុនអ៊ែប (Apps) រួមមមាន៖ ក្រុមហ៊ុនហ្គេប (Grab) ផាស់អ៊ែប (PassApp) ថាដា (Tada) វ៉ាវណាវ (WowNow) ម៉ាកស៊ឹម (Maxim) និងក្រុមហ៊ុនអ៊ូរ (Move) ដើម្បីទាមទារនូវលក្ខខណ្ឌថ្មីចំនួន ៥ចំណុច។ កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឃួង ស្រេង…
សកម្មភាព អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចុះទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជា កំពុងស្នាក់នៅក្នុងវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប
(សៀមរាប)៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានចុះទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែងព្រោះសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន ស្ថិតនៅភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន មានចំនួន…
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព រវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ កម្ពុជា និងសិង្ហបុរី បានប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ការណ៍នេះ បានធ្វើឡើងនាឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោកស្រី តេអូ ឡេលេង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជោគជ័យ។ …
លោក ហ៊ុន ម៉ានី និងលោក ស សុខា អំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម, គាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ស សុខា អនុប្រធាន ស.ស.យ.ក. និងជាក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ។ ការអំពាវនាវបែបនេះរបស់លោកទាំងពីរបានធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួម…
អង្គការសហប្រជាជាតិ ចង់ឃើញកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញរបស់យូអិន
(ភ្នំពេញ)៖ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា អង្គការសហប្រជាជាតិ ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិទាំងឡាយ។ លោកស្រី Vladanka Andreeva បានគូសរំលេចបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនេះ សម្ដេចមហាបវរធិបតី ហ៊ុន…
ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យអគ្គលេខាធិការអង្គការប្រទេសនិយាយភាសាបារាំង ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ឆ្នាំ២០២៦នេះ កម្ពុជា នឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំងលើកទី២០។ កិច្ចប្រជុំនេះ ដំបូងឡើយគ្រោងធ្វើនៅលើទឹកដីខេត្តសៀមរាប…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការ និងពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការអន្ដរជាតិហ្វ្រង់កូហ្វូនី
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅវិមានសន្តិភាព។ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។…
ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត
(ភ្នំពេញ)៖ លោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិប្រចាំកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត នៅថ្ងៃអនាគត។ ការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យលោកស្រី…
អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នឹងចុះទៅសួរសុខទុក្ខជនភៀសសឹក, សម្តេចតេជោ ចាត់ទុកដំណើរនេះ បង្ហាញនូវជំហរគាំទ្រសន្តិភាព
(ភ្នំពេញ)៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានឱ្យដឹងថា លោកស្រី និងគណៈប្រតិភូ នឹងធ្វើដំណើរចុះទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែង ព្រោះសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រីអគ្គលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា…