ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥,៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១២៧,៥១៩នាក់ ក្នុងនោះស្រ្តីមាន៦៧,០២២នាក់ និង កុមារ៤១,៧៦៥នាក់។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ…
អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃជាង ៦២ម៉ឺននាក់ ទទួលបានការងារ
ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ដា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃ ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួង និងភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារនៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត។ លោក ស៊ុន មេសា បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងការទទួលបានឱកាសការងារប្រមាណ៦២ម៉ឺននាក់ មានជាង៣០ម៉ឺនឱកាសការងារ គឺទទួលបានរយៈយន្តការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ លោក…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយ ព្រះចៅស៊ុលតង់ បួងសួងសូមព្រះអង្គ បានឆាប់ជាសះស្បើយ ព្រមទាំងមានព្រះសុខភាពនិងសុខុមាលភាពល្អបរិបូរណ៍
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតថ្វាយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ និងជាប្រមុខរដ្ឋ នៃប្រទេសព្រុយណេ ដើម្បីបួងសួងសូមព្រះអង្គ បានឆាប់ជាសះស្បើយ ព្រមទាំងមានព្រះសុខភាពនិងសុខុមាលភាពល្អបរិបូរណ៍។ តាមរយៈសារលិខិតសម្តេចតេជោ បានលើកឡើងថា៖ «ទូលបង្គំខ្ញុំ និងភរិយា ពិតជាមានការព្រួយបារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹង អំពីស្ថានភាពជង្គង់ខាងស្ដាំរបស់ព្រះអង្គ ដែលតម្រូវឱ្យមានការវះកាត់។ ទោះជាយ៉ាងណាក៏ដោយ ទូលបង្គំយើងខ្ញុំមានអារម្មណ៍ធូរស្រាលឡើងវិញ និងរីករាយជាខ្លាំង ដោយបានដឹងថា…
ចំណេះដឹងទូទៅ៖ សៀមរាប ជាប់ជាទីក្រុងទេសចរណ៍វប្បធម៌ល្អបំផុត នៅលើពិភពលោក ឆ្នាំ២០២៦
ភ្នំពេញ)៖ ទីក្រុងសៀមរាប ដែនដីដ៏ផូរផង់របស់កម្ពុជា បានជាប់ជាទីក្រុង១ ក្នុងចំណោមទីក្រុងទេសចរណ៍វប្បធម៌ល្អបំផុត នៅលើពិភពលោក ឆ្នាំ២០២៦ ទាំង២៥ ក្នុងពានរង្វាន់ជម្រើសអ្នកធ្វើដំណើរ របស់គេហទំព័រTripadvisor ។ ទីក្រុងទេសចរណ៍វប្បធម៌ល្អបំផុត នៅលើពិភពលោក ឆ្នាំ២០២៦ ចំនួន ២៥ រួមមាន៖ *១៖ សិង្ហបុរី (Singapore) *២៖ ឡុងដ៍ (London) *៣៖ ក្រាកូវ (Krakow) *៤៖ ប៉ារីស…
កម្រិតប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៦
ភ្នំពេញ)៖ របាយការណ៍សង្ខេបនៃច្បាប់ថវិកា របស់អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីចំនួនប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឆ្នាំ២០២៦។ បើតាមរបាយការណ៍, ការចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ១០ ៧១៧ ប៊ីលានរៀល (២.៦ពាន់លានដុល្លារ) សម្រាប់៖ (១)-បៀវត្ស និងការដំឡើងឋានន្តរសក្តិ និងថ្នាក់ប្រចាំឆ្នាំរបស់មន្ត្រីរាជការស៊ីវិល និងកង-កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង (២)-ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូល-និវត្តន៍ក្នុងឆ្នាំ ២០២៥។ ទន្ទឹមនេះ, បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា
ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយ សេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា…
អភិបាលរាជធានីភ្នំពេញ ប្រាប់បងប្អូនឲ្យរកកន្លែងឯកជនលក់ដូរ តែហាមលក់លើដងផ្លូវ និងតាមចិញ្ចឹមផ្លូវសាធារណៈ
ភ្នំពេញ)៖ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ។ ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ បេីបងប្អូនមានបញ្ហាខ្វះខាតផ្នែកជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន។ មិនត្រូវបន្តលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។ លោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កន្លងមកអាជ្ញាធរបានអត់ធ្មត់បំផុត…
អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានចែកជូនជនពិការ ចាស់ជរា និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ
ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ រួមជាមួយសហការី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវចែកជូនជនពិការ ចាស់ជរា សិស្សានុសិស្ស គ្រូបង្រៀន និងក្រុមគ្រូពេទ្យ នៅមណ្ឌលភៀសសឹកចំនួន ៤កន្លែង ក្នុងខេត្តព្រះវិហារ។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក អ៊ុក…
លោក ឃួង ស្រេង៖ អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា លើកលែងតែបងប្អូនលក់តាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលតម្រូវឲ្យទៅលក់នៅផ្សារដើមគថ្មី
ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ លោក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ សម្រាប់បម្រេីប្រយោជន៍សាធារណៈជារួម។ ទន្ទឹមនឹងនេះ អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធបន្តសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារដេីមគថ្មី ដោយទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រេីនរួមមាន៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)
ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។ តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្រូវបានតែងតាំងនូវសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលហៅកាត់ថា “ក.ស.អ.” ដែលមានលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន អមដោយអនុប្រធាន និងសមាជិកជាច្រើនរូបទៀត៕