(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានថ្លែងថា មនុស្សគ្រប់រូប មិនថាស្ថិតក្នុងតួនាទី ឋានៈ ឬអាជីពណានោះទេ សុទ្ធតែជួបប្រទះបញ្ហា និងឧបសគ្គរៀងៗខ្លួន។ ដូច្នេះអ្វីដែលសំខាន់ គឺមិនត្រូវបោះបង់ចោលគោលដៅ និងការខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់…
Category: ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ណែនាំសុំអាជីវកម្មព័ត៌មាន ក្រោយអង្គភាពពាក់ព័ន្ធវិស័យព័ត៌មានមួយចំនួន កំពុងធ្វើអាជីវកម្មមិនមានអាជ្ញាបណ្ណ ប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានណែនាំម្ចាស់អង្គភាពអាជីវកម្មស័យព័ត៌មាន និងសោតទស្សន៍ និងអ្នកពាក់ព័ន្ធ សូមមកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មនៅច្រកចេញ ចូលតែមួយរបស់ក្រសួងព័ត៌មាន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ (ឬតាមទំនាក់ទំនងទូរសព្ទលេខ ០៨៧ ៧៨០ ១៧៧) ចាប់ពីថ្ងៃជូនដំណឹង នេះតទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។ ក្រសួងព័ត៌មាន បានបញ្ជាក់ថា បានសង្កេតឃើញអង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិន មានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។ ក្រសួងសូមបញ្ជាក់ថា ការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តប្រគេនភេសជ្ជៈ, គ្រឿងឧបភោគ-បរិភោគ ដល់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ
(តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែកក្កដា ឆ្នាំ២០២៦នេះ រួមមាន ភេសជ្ជៈ, គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។ អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹមស, ប្រេងឆា, សាច់ជ្រូកផាត់, ត្រីងៀត និងសាច់ក្រក។ លោកជំទាវបណ្ឌិត ពេជ…
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមពីយោធា ២ឆ្នាំមកនេះផលត្រីមានកំណើនច្រើន
(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមប្រតិបត្តិការ ពីយោធា រយៈពេល ២ឆ្នាំមកនេះផលត្រីមានកំណើនច្រើន។ ការថ្លែងបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលពីរឆ្នាំនេះ បញ្ជាឲ្យកងទ័ពជើងគោកបញ្ចេញកម្លាំង ដាក់ពង្រាយជួយទៅដល់រដ្ឋបាលជលផល…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស៊ើបរកមុខជនបំផុសបំផុលពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប
(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា មានអ្នកបំផុសឱ្យប្រជាពលរដ្ឋប្រើឧបករណ៍ឆក់ចេញទៅនេសាទត្រីនៅបឹងទន្លេសាប និងបានណែនាំឱ្យមានការស៊ើបរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប។ ការបញ្ជាបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង កូន ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងរយៈពេល២ឆ្នាំ សម្តេចបានបញ្ជាឱ្យកងទ័ពជើងគោក បញ្ចេញកម្លាំងដើម្បីដាក់ពង្រាយជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ចដែលកំពុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មជា«ក្រពះរបស់ជាតិ» រីឯមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៉ីនរបស់ជាតិ»
(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិ គឺជា «ម៉ាស៊ីនផលិតប្រូតេអ៉ីនរបស់ជាតិ» ដោយសារមច្ឆជាតិ ជាប្រភពផ្តល់ប្រូតេអ៉ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបាន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សម្តេចមហាបវរធិបតី ហ៊ុន…
រដូវកាល World Cup, សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន បើងងុយកុំបើកបរនាំគ្រោះថ្នាក់ !
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហោះសារអំពាវនាវដល់អ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ ហើយបើងងុយកុំបើកបរនាំគ្រោះថ្នាក់។ ការអំពាវនាវនេះ ដោយសារពេលវេលានេះ ជារដូវកាលបាល់ទាត់ពិភពលោក (World Cup) ដែលធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៉ិក ដែលទាត់ក្រោមម៉ោង១២យប់ រហូតម៉ោង១០ព្រឹក ធ្វើឱ្យអ្នកមើលងងុយដេក។ សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «បាល់មូលពិតមែន ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង…
សម្តេចធិបតី លេីកទឹកចិត្តក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បំណងសម្តេចធិបតី បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។…
ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ដួចផ្ដើមបង្កើតយន្តការមន្ត្រីប្រចាំការត្រីភាគីកម្ពុជា-វៀតណាម-ឡាវ ងាយស្រួលសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា រួមទាំង Scam Online
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគំនិតផ្ដួចផ្ដើមបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍។ គំនិតផ្ដួចផ្ដើមនេះ ត្រូវបានឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់ផងដែរ។ គំនិតផ្ដួចផ្ដើមនិងការបញ្ជាក់គាំទ្រនេះ បានធ្វើឡើងក្នុងឱកាស ដែលឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយលោកអភិសន្តិបណ្ឌិត…