
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានណែនាំម្ចាស់អង្គភាពអាជីវកម្មស័យព័ត៌មាន និងសោតទស្សន៍ និងអ្នកពាក់ព័ន្ធ សូមមកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មនៅច្រកចេញ ចូលតែមួយរបស់ក្រសួងព័ត៌មាន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ (ឬតាមទំនាក់ទំនងទូរសព្ទលេខ ០៨៧ ៧៨០ ១៧៧) ចាប់ពីថ្ងៃជូនដំណឹង នេះតទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា បានសង្កេតឃើញអង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិន មានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។
ក្រសួងសូមបញ្ជាក់ថា ការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្ដី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ព ផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវតែមានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់អង្គភាពប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍អនុវត្តតាមការណែនាំ និងចូលរួមសហការឱ្យមានប្រសិទ្ធភាពខ្ពស់៕