(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ចំណូលថវិកាជាតិ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៥ មានកំណើនប្រមាណជិត១៦ដង ធៀបនឹងចំណូលដែលប្រមូលបាន ក្នុងឆ្នាំ២០០០។ ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងឱកាស ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា (២៩ មិថុនា ១៩៥១ – ២៩ មិថុនា…
Category: ព័ត៌មានជាតិ
អគ្គនាយកពន្ធដា, ថ្នាក់ដឹកនាំក្រសួងដែនដី និងអភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំរកដំណោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងភូមិសាស្ត្រខេត្ត ក្រោយស្ទះឯកសារ
(កណ្ដាល)៖ ដើម្បីដោះស្រាយការរាំងស្ទះទាំងឡាយ ដែលធ្វើឱ្យមានភាព យឺតយ៉ាវដល់លំហូរឯកសារដីធ្លីរបស់ប្រជាពលរដ្ឋ, នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ …
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមនឹងមន្រ្តីនគបាលជាតិ ចូលរួមបរិច្ចាគឈាម ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យមហាផ្ទៃ ថ្នាក់ដឹកនាំ រួមនឹងមន្រ្តីនគរបាលជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានចូលរួមបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។ ឆ្លើយតបនឹងតម្រូវការឈាមដែលកើនឡើងជាបន្តបន្ទាប់ លោកអភិសន្ដិបណ្ឌិត ស សុខា បានអំពាវនាវដល់មន្រ្តីនគរបាលជាតិ និងប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ ជាពិសេសអ្នកដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងស្រ្តីសម្រាលកូនដែលត្រូវការឈាម។ លោកឧបនាយករដ្ឋមន្រ្តីចាត់ទុកថា អ្នកចូលរួមបរិច្ចាគឈាម គឺជាវីរៈបុរស ដែលបានរួមចំណែកសង្រ្គោះជីវិតមនុស្ស។…
សម្ដេចមហាបវរធិបតី បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើការផលិតផលស៊ីម៉ងត៍ ក្នុងស្រុកសម្រាប់រយៈពេល២ឆ្នាំទៀត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើការផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល២ឆ្នាំទៀត។ ការសម្រេចនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនេះ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតី អំពីការងារ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនជាសមាជិកសមាគម បាន និងកំពុងបោះទុនវិនិយោគសរុបប្រមាណ…
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន
(ភ្នំពេញ)៖ កម្ពុជា និងអ៊ីស្រាអេល បានឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀត។ ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល និងកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិតក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកស្រី បានសង្កត់ធ្ងន់ថា…
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឲ្យកាន់តែលេចធ្លោ
(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ឲ្យបន្តគិតគូរ និងរំលេចបន្ថែមនូវអត្តសញ្ញាណ សក្តានុពល និងលក្ខណៈពិសេសរបស់ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនទ្វេដង។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួន២ទីតាំង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធី ឧបនាយករដ្ឋមន្ត្រី ហ៊ុន…
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បន្ដចុះត្រួតពិនិត្យ៦៤ទីតាំង និងបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២ករណី
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះត្រួតពិនិត្យ និងផ្សព្ធផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៦៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុប ចំនួន៣០៦នាក់ (ស្រី ៩០នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។ …
សម្តេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មានយើងទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីប្រកាសមុខតំណែងតំណែងនាយក វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយលោកវរសេនីយ៍ឯក ក្លូត សុវណ្ណ…
អបអរសាទរ! កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
(ឡាវ)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ក្រុមហ៊ុនផងដែរ។ សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន…
ការរៀបចំរួមគ្នាល្បុក្កតោ និងយោគៈ ជាស្ពានវប្បធម៌ថ្មីរវាងកម្ពុជា និងឥណ្ឌា អាចនឹងកើតឡើងនៅពេលខាងមុខ
(ភ្នំពេញ)៖ ក្នុងបរិបទដែលការទូតវប្បធម៌កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិ ការផ្តួចផ្តើមគំនិតរៀបចំការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងយោគៈរបស់ឥណ្ឌា គឺជាគំនិតដ៏មានអត្ថន័យ និងគួរឱ្យចាប់អារម្មណ៍។ កន្លងទៅ កម្ពុជា និងចិន បានសហការគ្នារៀបចំការសម្តែងរួមរវាងក្បាច់គុនល្បុក្កតោ និងថៃជី នៅតំបន់ប្រាសាទអង្គរវត្ត ក្រុងសៀមរាប ប្រទេសកម្ពុជា។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជានិមិត្តរូបនៃមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក។ កន្លងទៅ ក៏មានការរៀបចំសម្តែងរួមគ្នារវាងយោគៈ និងថៃជី នៅទីក្រុងឆាងអាន ប្រទេសចិន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ដោយមើលឃើញពីភាពជោគជ័យនៃគំនិតនេះ មានការលើកឡើងថា កម្ពុជានិងឥណ្ឌា គួរពិចារណារៀបចំការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោ និងយោគៈផងដែរ។ ជាការពិត…