សម្តេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

Oplus_16908288

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មានយើងទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

 

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីប្រកាសមុខតំណែងតំណែងនាយក វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយលោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ត្រូវបានតែងតាំងជានាយក វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ជំនួសលោកឧត្តមសេនីយ៍ត្រី ញឹម សីលា ដែលនឹងត្រូវទទួលភារកិច្ចថ្មី។

 

មុនទទួលការតែងតាំងមុខតំណែងថ្មីនេះ លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ជាមេបញ្ជាការរង និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

 

ការផ្លាស់ប្តូរតួនាទីនាយអាវុធហត្ថ គឺជាការទំនើបកម្មវិស័យហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលសម្រាប់កងរាជអាវុធហត្ថថែមទៀត សម្រាប់ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមកាន់តែប្រសើរឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា៕

Leave a Reply

Your email address will not be published. Required fields are marked *